Responsive Ads Here

Friday, June 21, 2019

បច្ចេកទេសចិញ្ចឹមមាន់ស្រុក

Monday, June 10, 2019

ចំនួនអ្នកស្លាប់ក្នុងវិបត្តិលីប៊ី បានកើនដល់៦៥៣នាក់ និងរបួសជាង៣,០០០នាក់

លីប៊ី៖ តួលេខអ្នកស្លាប់ក្នុងជម្លោះនៅលីប៊ី បានកើនឡើងដល់៦៥៣នាក់ ហើយខណៈដែលមនុស្សប្រមាណ៣,៥៤៧ នាក់ទៀត បានទទួលរងរបួស នៅក្នុងការប្រយុទ្ធគ្នានៅទីក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ី ដែលបានអូសបន្លាយអស់ប៉ុន្មានខែមកហើយនេះ។

យោងតាមតាមរបាយការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោក WHO ឲ្យដឹងថា តួលេខអ្នកស្លាប់ដោយសារតែជម្លោះប្រដាប់អាវុធខាងលើនេះ ក្នុងនោះមានជនស៊ីវិល៤១នាក់។ គួរំលឹកថា ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីប៊ីបានផ្ទុះឡើង ចាប់តាំងតែពីកងទ័ពលីប៊ីភាគខាងកើត ដឹកនាំដោយលោក ខាលីហ្វា ហាហ្វតា (Khalifa Hafta) បានបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយ កាលពីដើមខែមេសាកន្លងទៅ ជាមួយគោលដៅវាយដណ្តើមយកទីក្រុងទ្រីប៉ូលី ដែលជាមូលដ្ឋានរបស់រដ្ឋាភិបាលលីប៊ីភាគខាងលិច ដែលគាំទ្រដោយអង្គការសហប្រជាជាតិ៕

ពានរង្វាន់ G-Park Yuoth Cup U-15 បានរកឃើញ៣ក្រុមឡើងទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ១ក្រុមទៀត ត្រូវរង់ចាំកាត់សេចក្តីនៅថ្ងៃស្អែក

បន្ទាប់ពីរកឃើញបេក្ខភាពជុំផ្ដាច់ព្រ័ត្រ ឬវគ្គ៦ក្រុមចុងក្រោយ នៃពានរង្វាន់ ជីផាក យុវជន អាយុក្រោម១៥ឆ្នាំ (G-PARK Youth Cup U-15) លើកទី១ ឆ្នាំ២០១៩ គណៈកម្មការបានរៀបចំពិធីចាប់ឆ្នោតបែងចែកពូលរួចហើយ កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅនោះ ដោយពូល A មានខេត្ត ព្រៃវែង បន្ទាយមានជ័យ និងកំពង់ឆ្នាំង និងពូល B មានខេត្តត្បូងឃ្មុំ ខេត្តព្រះសីហនុ  និងកំពង់ចាម។

នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ ក្រុមយុវជនទាំង៦ខេត្ត បានធ្វើការប្រកួត ក្នុងនោះពូល A រក ឃើញក្រុមឡើងទៅវគ្គបន្ត គឺខេត្តព្រៃវែង ដោយ២ប្រកួតឈ្នះមួយចាញ់មួយមាន៤ពិន្ទុ គឺឈ្នះ កំពង់ ឆ្នាំង ២-១ និងស្មើរ បន្ទាយមានជ័យ ១-១ ដូច្នេះមួយក្រុមទៀតក្នុងពូល A ត្រូវរកចាំការប្រកួតនៅថ្ងៃស្អែក រវាងខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។ ចំណែកឯពូល B វិញ ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ មាន៣ពិន្ទុដូចគ្នា ឡើងទៅវគ្គបន្ត ខណៈខេត្តកំពង់ចាម បានធ្លាក់ក្រោយចាញ់២ប្រកួតជាប់គ្នា។

គួរបញ្ជាក់ថា ពាននេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្លិបកីឡាបាល់ទាត់ វិសាខា និងក្រុម ហ៊ុនភេសជ្ជៈ ជីផាក ដោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណង លើក កម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជា ផ្ដល់ឱកាសឲ្យកីឡាករយុវជន ពង្រឹងសមត្ថភាព កាយសម្បទា សុខភាព បង្កើតមិត្តភាព សាមគ្គីភាព និងស្មារតីធ្វើការជាក្រុម បំផុសយុវជនចូលរួមលេងកីឡា ដើម្បី ជៀសឆ្ងាយពីគ្រឿងញឿន និងផ្ដល់ឱកាសយុវជន បញ្ចេញសមត្ថភាព ឈានទៅសម្រេចក្ដីសុបិនក្នុងអាជីពបាល់ទាត់នាថ្ងៃអនាគត៕

ads

loading...