នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ ក្រុមយុវជនទាំង៦ខេត្ត បានធ្វើការប្រកួត ក្នុងនោះពូល A រក ឃើញក្រុមឡើងទៅវគ្គបន្ត គឺខេត្តព្រៃវែង ដោយ២ប្រកួតឈ្នះមួយចាញ់មួយមាន៤ពិន្ទុ គឺឈ្នះ កំពង់ ឆ្នាំង ២-១ និងស្មើរ បន្ទាយមានជ័យ ១-១ ដូច្នេះមួយក្រុមទៀតក្នុងពូល A ត្រូវរកចាំការប្រកួតនៅថ្ងៃស្អែក រវាងខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។ ចំណែកឯពូល B វិញ ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ មាន៣ពិន្ទុដូចគ្នា ឡើងទៅវគ្គបន្ត ខណៈខេត្តកំពង់ចាម បានធ្លាក់ក្រោយចាញ់២ប្រកួតជាប់គ្នា។
គួរបញ្ជាក់ថា ពាននេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្លិបកីឡាបាល់ទាត់ វិសាខា និងក្រុម ហ៊ុនភេសជ្ជៈ ជីផាក ដោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណង លើក កម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជា ផ្ដល់ឱកាសឲ្យកីឡាករយុវជន ពង្រឹងសមត្ថភាព កាយសម្បទា សុខភាព បង្កើតមិត្តភាព សាមគ្គីភាព និងស្មារតីធ្វើការជាក្រុម បំផុសយុវជនចូលរួមលេងកីឡា ដើម្បី ជៀសឆ្ងាយពីគ្រឿងញឿន និងផ្ដល់ឱកាសយុវជន បញ្ចេញសមត្ថភាព ឈានទៅសម្រេចក្ដីសុបិនក្នុងអាជីពបាល់ទាត់នាថ្ងៃអនាគត៕
No comments:
Post a Comment