ដោយសំណេរលើស្លាកខុស ហើយកន្លងមក គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះធ្វើការអប់រំ និងកាត់ស្លាកយីហោណាដែល ដាក់មកលើចិញ្ចើមផ្លូវចេញ នៅតាមផ្លូវបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ តាមផ្លូវបេតុង បុរីព្រីនថោន ក្នុងសង្កាត់កាកាប២ និងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ពលរដ្ឋ ម្ចាស់ទីតាំង ត្រូវបានស្មារតី ដើម្បីចូលរួមសហការ សណ្តាប់ធ្នាប់ បរិស្ថាន ដើម្បីសោភណ្ឌភាពក្នុងមូលដ្ឋាន ជៀសវាងយកស្លាកយីហោ មកដាក់រំលោភលើចំណីផ្លូវ ស្លាកសរសេរខុសប្រក្រតី មានតែអក្សរចិន អក្សរខ្មែរ មិនមាន ខុសពីគោលការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកអភិបាលរង បានធ្វើការអប់រំដល់ម្ចាស់ផ្ទះ ហាង ផងដែរ ធ្វើយ៉ាងឲ្យមានច្បាប់អាជីវកម្មត្រឹមត្រូវ ស្លាកយីហោ សំណេរ ត្រូវអនុវត្តទៅតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានកំណត់ត្រឹមត្រូវ ៕
No comments:
Post a Comment